ព័ត៌មានជាតិ

ជិះម៉ូតូវ៉ាក់នឹងកង់អ៊ំប្រុសម្នាក់បុកគ្នាពេញទំហឹង របួសទាំងសងខាង

ស្ទឹងត្រែង: លោក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីអ៊ំប្រុសម្នាក់ជិះកង់វ៉ាក់ជាមួយនឹងម៉ូតូមួយគ្រឿងហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឲ្យដួលរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ ជិះចេញពីភូមិញ៉ាងស៊ុម ឃុំថ្មកែវ ក្នុងបំណងជិះទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏មានអ៊ំប្រុសម្នាក់ មានវ័យប្រហែល៦០ឆ្នាំជាង វ៉ាក់គ្នាក៏ទាញចង្កូតមិនទាន់បុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំងសងខាងតែម្តង។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់