ខេត្តរតនគិរី ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និង លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអ៊ឺរ៉ុប
ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធសាលាមត្តេយ្យសិក្សា សហគមន៍
ចំនួន៣៣ខ្នង ស្ថិតនៅក្នុងស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកវើនសៃ នៃខេត្តរតនគិរី។
ដែលពិធីសម្ពោធនេះប្រារព្ធធ្វើឡើងនៅក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ។
គម្រោងមត្តេយ្យសិក្សាសហគមន៏នេះមានការគាំទ្រថវិការដោយសហភាពអ៊ឺរ៉ុបដោយមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត
គម្រោងដោយអង្គការភ្លែនអន្តរជាតិប្រចាំនៅប្រទេសកម្ពុជាក្នុងគោលបំណងលើកកម្ពស់មត្តេយ្យសិក្សាសំរាប់កុមារជនជាតិដើមភាគ
តិចនៃតំបន់ភូមិភាគឦសាន ខេត្តរតនគិរី។
បានចូលរៀននៅថ្នាក់មត្តេយ្យលើកកម្ពស់សិទ្ធិទទួលបានការអប់រំរបស់កុមារតូចកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅថ្នាក់
បឋមសិក្សា បណ្តុះស្មារតីដល់មាតាបិតាអាណាព្យាបាលនិងសិស្សានុសិស្សឲ្យស្រលាញ់ការសិក្សារៀនសូត្រ។
លោក ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃគម្រោង មត្តេយ្យ
សិក្សាសហគមន៍នេះ ដែលទាំងនេះ គឺជាការចូលរួមមិនអាចខ្វះបាន ពីដៃគូរអភិវឌ្ឍន៍នានាដើម្បីលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា
ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងគុណភាពអប់រំ ។
លោកអភិបាលខេត្តក៏បានស្នើឲ្យមាតា បិតា អាណាព្យាបាល
ទាំងអស់ត្រូវបញ្ជូនកូនចូលសាលារៀនឲ្យបានគ្រប់ៗគ្នានិងប្រើប្រាស់ឲ្យអស់លទ្ធភាពសេវាដែលមានចូលរួមជាមួយអាជ្ញាធរ
បុគ្គលិកសិក្សាអប់រំ ក្នុងការថែរក្សានូវសមិទ្ធិផលទាំងនេះ សម្រាប់កូនចៅយើងបានសិក្សារៀនសូត្របានយូរអង្វែង ៕
មតិយោបល់