(ហាណូយ)៖ វៀតណាម នឹងដកចេញនូវការរឹតត្បិត COVID-19 របស់ខ្លួន ដែលបានដាក់ឱ្យអនុវត្តទៅលើជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ដោយនឹងមិនមានការកំណត់ចំនួនជើងហោះហើរទៀតនោះទេ។
វៀតណាមបានចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញជាបណ្តើរៗ ជាមួយគោលដៅចំនួន១៥ កាលពីដើមឆ្នាំនេះ ហើយទន្ទឹមគ្នារដ្ឋាភិបាល ទីក្រុងហាណូយក៏បានបន្ធូរបន្ថយភាពតឹងរ៉ឹងនៃការធ្វើចត្តាឡីស័ក។
បើតាមអាជ្ញាធរវៀតណាម ការរឹតត្បិតពាក់ព័ន្ធជំងឺ COVID-19 ដែលត្រូវបានដាក់លើជើងហោះហើរអន្តរជាតិ នឹងត្រូវបានលុបចោល
ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ។ ចំណែកឯ ចំនួនជើងហោះហើរ គឺនឹងត្រូវវិលត្រឡប់ទៅរកកម្រិតដូចកាលពីមុនផ្ទុះវិបត្តិ COVID-19 វិញ ដោយមិនមានការកំណត់ទេ៕
ប្រភព៖ CNA
មតិយោបល់