ក្រុម Barcelona កំពុងតែស្វែងរក អ្នកចាត់ការទូទៅថ្មី មកជំនួសតំណែងរបស់លោក Luis Enrique នៅពេលខាងមុខនេះ។
ក្លិបអ្នកមានបុណ្យ Barcelona បានសម្លឹងមើល អ្នកចាត់ការទូទៅ ចំនួន ៣ រូបដើម្បីមកជំនួសតំណែងរបស់លោក Luis Enrique អ្នកដែលត្រូវមកជំនួស តំណែងនោះដែរ រួមមានដូចជា លោក Erneto Valverde អ្នកចាត់ការទូទៅរបស់ក្រុម់ Atletico Bilbao, លោក Jorge Sampaoli អ្នកចាត់ការទូទៅរបស់ក្រុម Sevilla និង Ronald Koeman អ្នកចាត់ការទូទៅរបស់ក្រុម Southamton។
អ្នកចាត់ការទូទៅទាំង ៣ រូបនេះកំពុងស្ថិតក្នុងក្រសែភ្នែករបស់ប្រធានក្លិប Barcelona ដែលកំពុងត្រូវការអ្នកចាត់ការទូទៅថ្មី ក៍ប៉ុន្តែ នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះថា ក្លិបយក្សអេស្ប៉ាញមួយនេះ ត្រូវការសម្រេចចិត្តឲ្យបានច្បាស់លាស់សិន ម្យ៉ាង Barcelona កំពុងតែត្រៀមប្រកួតផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកពានលំដាប់ទី២ របស់អេស្ប៉ាញ នាពេលខាងមុខនេះ៕
មតិយោបល់