ព័ត៌មានជាតិ

Cristiano Ronaldo ចាកចេញ​ពី World Cup

​លទ្ធផល ក្រុម G ការប្រកួត​រវាង Portugal និង Ghana រក​ឃើញ​អ្នក​ដែល​ត្រូវ​ទៅ​នឹង​ត្រូវ​នៅ កាលពី​រាត្រី​ថ្ងៃទី ២៦ ឈាន​ចូល​រាត្រី​ទៀបភ្លឺ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ ធ្វើឡើង​នៅ Estadio Nacional ។​
Ronaldo_2956126b
​កីឡាករ លំដាប់​ពិភពលោក Cristiano Ronaldo បាន​នាំ​ក្រុម​ខ្លួន​ចាកចេញ​ពី World Cup ទៅកាន់​ប្រទេស​ព័រ​ទុ​ហ្គាល​វិញ បន្ទាប់​ពី កីឡាករ​រូបនេះ មិនអាច ជួយ​ស្វែងរក​គ្រាប់​បាល់​ឲ្យ​ច្រើនលើស លុប លុត ក្រុម Ghana ។ បើទោះបីជា ឈ្នះ Ghana ២ – ១ មែនពិត តែ​លទ្ធផល នេះ​តម្រូវឲ្យព័​រទុ​ហ្គាល ចាកចេញ ពី World Cup ខណៈ​ដែល​ប្រកួត​កន្លងមក ២ ឈ្នះ​តែ ១ ទាំង​គ្រាប់​បាល់​ប្រផិតប្រផើយ​តែប៉ុណ្ណោះ ។​
​លេង​ក្នុង​ស្ថានភាព​ទាំង​ឈឺ​ក្បាលជង្គង់​របស់ Cristiano Ronaldo និង មានឱកាស​ស៊ុត​ជា​ច្រើនលើក​ច្រើនសារ ក្តី នៅតែ​មិន​អាច ផុត​កណ្តាប់ដៃ អ្នក​ចាំទី Ghana បានឡើយ​។​

​ផ្ទុយ​ទៅ​វិញ​សម្រាប់​ការចាកចេញ​ពី World Cup របស់ Cristiano Ronaldo វា​ជា​រឿង​ល្អ របស់ កីឡាករ​រូបនេះ​ទៅ​វិញ​នោះ​ទេ មិន​ធ្វើឲ្យ​ខ្លួន​ប្រឈម​នឹង​ការបាត់បង់​អាជីព ខណៈ​ដែល​លេង​ទាំង​មាន​បញ្ហា​ក្បាលជង្គង់​នោះ ។ ប្រភព​ព័ត៌មាន​ចុះ​ផ្សាយ​កន្លងមក​ក៏​បានឲ្យដឹងថា បើសិនជា Ronaldo នៅតែ​លេង​ទាំង​ស្ថានភាព​នេះ ច្បាស់​ណាស់ ក្រោយ​បញ្ចប់ World Cup គាត់​នឹង​ត្រូវ​ដើរចេញ​ពី ពិភព បាល់ទាត់ តែម្តង ។

​ដោយឡែក​សម្រាប់​រាត្រី​ជាមួយនឹង​គ្នា​នោះ​ដែរ អាមេរិក ចាញ់ អាល្លឺម៉ង់ ០ – ១ អា​ហ្សេ​រី ស្មើ ១ -១ ជាមួយនឹង​រុស្ស៊ី និង កូរ៉េខាងត្បូង បរាជ័យ​ក្រោម​ថ្វី​ជើង ប៊ែល​ហ្សិ​ក ក្នុង​លទ្ធផល ០ – ១ ៕

មតិយោបល់