ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង មានដឹកស៊ីម៉ង់ត៌ពេញ បានបើកប្រជែងនឹងរថយន្តមួយគ្រឿងទៀតក្នុងល្បឿនលឿន បានជ្រុលចង្កូតធ្លាក់ប្រឡាយទឹកស្អុយតែម្តង តែសំណាងល្អគ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារPost Newsឱ្យដឹងថាហេតុការណ៍ រថយន្តធ្លាក់ប្រឡាយនេះ បានកើតឡើង កាលពីម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ4ក្នុងភូមិអូដឹម សង្កាត់វោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការបញ្ជាក់ពីប៉ូលិសដែលចុះទៅដល់កន្លែងកើតហេតុប្រាប់ថារថយន្តដែលក្រឡាប់ចូលប្រឡាយនោះម៉ាក់ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខព្រះស៊ីហនុ4A0581មានសន្តោងកុងតឺន័រដឹងស៊ីម៉ង់ពេញ បើកបរដោយឈ្មោះសុភក្រ័ ភេទប្រុសអាយុ31ឆ្នាំ។
ប៉ូលិសថាអ្នកបើកបរបានរងរបួសស្រាល។ ប៉ូលិសដកស្រង់សម្តីសាក្សីបានប្រាប់ Post News ថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រនេះបើកក្នុងល្បឿនលឿនក្នុងទឹសដៅពីលិចមកកើតលុះមកដល់ចំណុចខាងលើ រថយន្តនេះ បានបើកប្រជែងនឹងរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡាដែលបើកស្របទឹសគ្នាហើយអ្នកបើកគ្មានការប្រុងប្រយ័ត្ន នឹងទាញចង្កូតខ្លាំងពេក បណ្តាលឱ្យងៀកមកខាងឆ្វេងហើយធ្លាក់ចូលប្រឡាយទឹកស្អុយនៅស្របផ្លូវនោះបះជើងជ្រោងតែម្តង តែសំណាងគ្មានអ្នកណារងរបួសក្នុងហរតុការណ៍នោះទេ គ្រាន់តែអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។
ក្រោយកើតហេតុប៉ូលិសបានឱ្យម្ចាស់រថយន្តហៅរថយន្តស្ទួចមកស្ទួចឡើងយកទៅជុសជុលដោយខ្លួនឯង៕
មតិយោបល់