ក្រុមបាល់ទាត់យុវជនអាយុក្រោម ២០ ឆ្នាំ របស់បារាំង បានឡើងទៅកាន់វគ្គបន្តក្រោយឈ្នះ យុវជនអាយុក្រោម ២០ ឆ្នាំ របស់វៀតណាម កាលពីម្សិលមិញ។
បារាំងបានយកឈ្នះការប្រកួតទាំង ២ លើក របស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup U-20 ដើម្បីឡើងទៅកាន់វគ្គបន្ត។ ការបំបាក់វៀតណាម ៤ទល់០ នេះគឺជាលទ្ធផលយ៉ាងត្រចះត្រចង់ សម្រាប់យុវជនបារាំង ឲ្យមានកៅអីទៅវគ្គបន្ត។ ចំណែកវៀតណាមវិញ ហាក់ដុនដាបបន្តិច ព្រោះថាឆ្លងកាត់ ២ ប្រកួត កន្លងមក ស្មើ ១ និងចាញ់ ១ មានត្រឹម ១ ពិន្ទុប៉ុណ្ណោះ។ ដូច្នេះហើយ ការប្រកួតចុងក្រោយ ជាមួយហុងដូរ៉ាស់ មិនប្រាកដថាវៀតណាមមានសំណាងឡើយ។
ពិន្ទុបណ្តោះអាសន្នពូល E៖
១. បារាំង ៦ ពិន្ទុ
២. ញូហ្សេឡេន ៤ ពិន្ទុ
៣. វៀតណាម ១ ពិន្ទុ
៤. ហុងដូរ៉ាស់ ០ ពិន្ទុ






មតិយោបល់