ព័ត៌មានជាតិ

អុញ! កុងតឺន័រមួយគ្រឿងឌុបប្រពន្ធកូន បើកលឿនបួងចង្កូតឡើងថ្នល់រថភ្លើង!

ព្រះសីហនុៈ មន្ត្រីនគរបាលស្រុកស្ទឹងហាវ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ដោយរថយន្តធន់ធំ សណ្តោងរម៉កមួយគ្រឿង បានបើករេចង្កូតបួងឡើងលើគន្លងផ្លូវរថភ្លើងបត់ក្បាលគឿងជាប់ បណ្តាលឲ្យអ្នកបើកបររបួសបែកក្បាល​។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវ តីរវិថីសម្តេច ហ៊ុន សែន ចន្លោះបង្គោលគីឡូម៉ែត្រ៨-៩ ក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើ មានឈ្មោះ សួស ហ៊ន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំតោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាល រួមដំណើរជាមួយប្រពន្ធឈ្មោះ សេង សុខលីនដា អាយុ២៤ឆ្នាំ និងកូនប្រុស ឈ្មោះ ឆែម បញ្ញាវ័ន្ត អាយុ៦ឆ្នាំ។

ក្រោយកើតហេតុហើយនោះ ជនរងគ្រោះនិងក្រុមគ្រួសារ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ៕

មតិយោបល់