ព័ត៌មានជាតិ

កាមរីឆ្លាមបើកបុកម៉ូតូពេញទំហឹង បុរសម្នាក់របួសធ្ងន់

ឧត្តរមានជ័យ: នាយផ្នែកចរាចរណ៍ស្រុកបន្ទាយអំពិល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត និងម៉ូតូ បណ្តាលបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកែង ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ជនបង្កឈ្មោះ យ៉េ សាលឿត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល បើកបររថយន្តកាម៉ារីឆ្លាម ពណ៌ទឹកមាស រងខូចខាតក្រពឹតទ្វារខាងស្ដាំបែកកញ្ចក់ខាងទ្វារខាងស្តាំ។ ជនរងរងគ្រោះឈ្មោះ យ៉ុង ប៉ិល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បើកបរម៉ូតូ ហុងដា ឌ្រីម ពណ៌ខ្មៅ ឆ្នាំ០១៦ ពាក់ស្លាក់លេខ ឧត្តរមានជ័យ 1B- 4815 រងរបួសធ្ងន់ ។

ករណីនេះ កម្លាំងជំនាញបានដកហូតសម្ភារ:វត្តុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកជនរងគ្រោះបានបញ្ជូនទៅកាន់
មន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕

មតិយោបល់