តាមធម្មតា ការប្រើប្រាស់ទូរសព្ទ និងកម្មវិធីផ្សេងៗនៅលើវា គឺតែងបន្សល់នូវឯកសារសំណល់ដែលមិនបានការ ហើយកាលណាប្រើកាន់តែយូរ ឯកសារទាំងនោះ នឹងកាន់តែធំ និងកើនកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យទូរសព្ទ iPhone ឬ iPad បាត់បង់មេម៉ូរី និងដើរយឺតទៅៗ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកគួរធ្វើការសម្អាតវាចេញយូរៗម្តង តាមវិធី ២ ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖
១– លុបឯកសារសំណល់ក្នុងកម្មវិធី Safari
- ចូលទៅកាន់កម្មវិធី Settings រួចអូសផ្ទាំងកម្មវិធីចុះមកក្រោម ហើយចុចលើ Safari
- អូសផ្ទាំងកម្មវិធីចុះមកក្រោមម្តងទៀត រួចជ្រើសយក “Clear History and Website Data”
- បន្ទាប់មក ចុចលើ Clear History and Data ជាការស្រេច។
២– លុបឯកសារសំណល់ក្នុង App ផ្សេងៗ
- ចូលទៅកាន់ Settings -> General -> Storage & iCloud Usage
- នៅផ្នែកខាងលើនៃផ្ទាំងកម្មវិធី ត្រង់ Storage សូមចុចលើ Manage Storage
- បន្ទាប់មក សូមជ្រើសរើស App ណាដែលស៊ីទំហំមេម៉ូរីច្រើន
- សូមពិនិត្យមើលទំហំមេម៉ូរីដែល Documents & Data ទាំងមូលរបស់វាចាប់យក។ បើវាស៊ីមេម៉ូរីធំជាង 500 MB លោកអ្នកគួរតែលុបវាចោល ដើម្បីស្តារមេម៉ូរីមកវិញ ដោយចុចលើ Delete App ហើយចូលទៅកាន់ AppStore ដើម្បីទាញយក និងដំឡើងវាឡើងវិញ ជាការស្រេច៕
មតិយោបល់