ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ និង ២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតភូមិព្រេច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
ម្ចាស់ផ្ទះឈ្មោះ អេត កុសល អាយុ ៣៤ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ វ៉ាត ស្រីពុំ អាយុ ៣២ ឆ្នាំ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី
សម្ភារៈខូចខាត៖
-ផ្ទះសង់អំពីរឈើ ទំហំ១០ម×៤ម
-សម្ភារៈប្រើប្រាស់។
ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកបាភ្នំ ប្រើប្រាស់ទឹកអស់ ៣រថយន្ត រលត់ទាំងស្រុងនិងមិនបណ្ដាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ៕






មតិយោបល់