ពាក្យចាស់តែងពោលថា «ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ»! ខណៈកាលបរិច្ឆេទនៃការប្រកាសចេញទូរសព្ទ iPhone ជំនាន់បន្ទាប់ កាន់តែខិតជិតចូលមកដល់ អាចក្នុងខែកញ្ញាខាងមុខ បើគ្មានការពន្យាពេល ព័ត៌មានចចាមអារ៉ាមទាក់ទងទៅនឹង iPhone 8 ដែលត្រូវគេជឿថាមានការកែប្រែយ៉ាងធំសម្បើមទាំងរចនាបទ និងសមត្ថភាពនោះ ត្រូវបានប្រភពផ្សេងៗទម្លាយឱ្យឃើញកាន់តែច្បាស់។ ខាងក្រោម គឺជាព័ត៌មានក្រៅផ្លូវការស្តីអំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ទូរសព្ទ iPhone 8 ដែលបានបែកធ្លាយកន្លងមក៖

- វានឹងរចនារូបរាងឡើងថ្មីទាំងស្រុង ដើម្បីអបអរខួប ១០ ឆ្នាំ នៃការបង្កើតទូរសព្ទដៃ iPhone ហើយនឹងចេញមកជាមួយ iPhone 7s និង 7s Plus
- ប៊ូតុង Home ឬ Touch ID នឹងរចនាឡើងនៅផ្នែកខាងក្រោយទូរសព្ទ ឬលើកញ្ចក់អេក្រង់ផ្នែកខាងមុខ
- មានបន្ថែមុខងារថតសម្គាល់ផ្ទៃមុខ ឬស្កេនប្រស្រីភ្នែកដើម្បីដោះសោចូលទៅកាន់កម្មវិធីខាងក្នុង ឬមុខងារផ្សេងៗ
- អេក្រង់លាតសន្ធឹងធំទូលាយស្ទើរគ្មានស៊ុមព័ទ្ធជុំវិញ និងមានសណ្ឋានរាងកោងបន្តិច ហើយវារចនាឡើងតាមបច្ចេកវិទ្យា True Tone ហើយអាចក្រាលដោយកញ្ចក់ Ion-X

- មុខងារថតសម្គាល់ផ្ទៃមុខ ប្រើប្រាស់បច្ចេកវិទ្យាចាប់សញ្ញា 3D របស់ក្រុមហ៊ុន LG
- ភ្ជាប់មកជាមួយកាសឥតខ្សែ AirPod
- អាចសាកថ្មដោយមិនចាំបាច់ដោតខ្សែចូលទៅក្នុងតួទូរសព្ទ
- រន្ធ USB Type-C នឹងមកជំនួសរន្ធ Lightning
- បង្កើនសមត្ថភាពការពារជម្រាបទឹក
- សមត្ថភាពនៃឧបករណ៍បំពងសំឡេងកាន់តែខ្លាំង និងកាន់តែច្បាស់
- ប្រើប្រាស់អង្កប្រតិបត្តិ A11 ឬ A10X រចនាឡើងដោយក្រុមហ៊ុន Apple ផ្ទាល់
- តួខ្លួនផលិតឡើងពីសារធាតុកញ្ចក់ និងលោហៈមិនចេះច្រេះ
- តម្លៃចាប់ពី ៨៥០-១០៩៩ ដុល្លារ៕

ប្រភពព័ត៌មានៈ cnet
មតិយោបល់