ក្រុមហ៊ុន Sony ទើបប្រកាសចេញនូវកាណុងកាមេរ៉ាខ្នាតធំម៉ូឌែលថ្មីមួយទៀត គឺ FE 16-35mm F2.8 GM ដែលវាអាចចាប់យករូបភាពក្នុងមុំធំទូលាយ ឬហៅថា Wide-angle lens សម្រាប់ប្រើជាមួយកាមេរ៉ាប្រភេទ Full-frame និងដែលឋិតក្នុងខែស្រឡាយ FE 24-70mm F2.8 GM and FE 70-200mm F2.8 GM OSS។

កាណុងកាមេរ៉ាថ្មីនេះ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាកញ្ចក់កែវទំនើបបំផុតរបស់ក្រុមហ៊ុន Sony ហើយវាជាម៉ូឌែលដែលឋិតក្នុងសែស្រឡាយ G Master (GM) ដំបូងបង្អស់ ដែលអាចប្រើប្រាស់សម្រាប់យឹតរូបភាពមកជិតក្នុងស្ថានភាព និងទិដ្ឋភាពខុសៗគ្នាជាច្រើនរាប់បញ្ចូលទាំងការថតរូបផ្ទាំងទេសភាព (Landscape), ថតរូបមនុស្សក្នុងចម្ងាយកៀក (Portrait) និងថតសកម្មភាពកីឡា (Sports) ជាដើម។ មិនតែប៉ុណ្ណោះ Sony FE 16-35 F2.8 GM ត្រូវបានរចនាឡើងឱ្យមានទំហំតូច ស្រាល ដើម្បីងាយស្រួលទុកដាក់ និងប្រើប្រាស់ក្នុងកាលៈទេសៈនានា។
វាក៏មានបំពាក់បច្ចេកវិទ្យាកញ្ចក់កែវ DDSSM ចំនួនពីរ សម្រាប់ជួយបង្កើនល្បឿនយឹតរូបភាពចុះឡើងបានកាន់តែលឿន និងការថតក្រិតលើវត្ថុបានកាន់តែរហ័ស និងច្បាស់ល្អ ហើយក៏ជាជម្រើសកាណុងកាមេរ៉ាដ៏គាប់ប្រសើរសម្រាប់អ្នកថតរូប-វីដេអូអាជីពផងដែរ។
FE 16-35mm F2.8 GM នឹងចាប់ផ្តើមចែកចាយលក់នៅលើទីផ្សារចាប់ពីខែសីហា ខាងមុខ ជាមួយតម្លៃប្រមាណ ២,២០០ ដុល្លារ៕
លក្ខណៈពិសេសសំខាន់ៗ៖
- E-Mount Lens/Full-Frame Format
- Aperture Range: f/2.8 to f/22
- Two Extra-Low Dispersion Elements
- Three Aspherical and Two XA Elements
- Nano AR and Fluorine Coatings
- Two Direct Drive SSM AF Groups
- Focus Hold Button, AF/MF Switch
- Dust and Moisture-Resistant Construction
- Eleven-Blade Circular Diaphragm
ប្រភពព័ត៌មានៈ dailycameranews
មតិយោបល់