Essential Phone គឺជាស្មាតហ្វូនម៉ាកថ្មីចុងក្រោយបង្អស់របស់ពិភពលោក ដែលជាស្នាដៃបង្កើតឡើងដោយ ស្ថាបនិកប្រព័ន្ធ Android គឺលោក Andy Robin និងដែលទើបប្រកាសចេញជាផ្លូវការកាលពីថ្ងៃម្សិលមិញនេះ។
ជាមួយរចនាបថដ៏ប្រណិត និងលក្ខណៈសម្បត្តិកម្រិតខ្ពស់ គេពុំចាំបាច់សង្ស័យឡើយថា វាត្រូវបានផលិតឡើងសម្រាប់ប្រជែងជាមួយកំពូលស្មាតហ្វូនស៊េរីឆ្នាំ ២០១៧ ដែលកំពុងមានវត្តមាននៅលើទីផ្សារនោះ ជាពិសេស កំពូលស្មាតហ្វូនពីក្រុមហ៊ុន Apple និង Samsung តែម្តង។
តួខ្លួនត្រូវបានផលិតឡើងដោយលោហៈទីតានីញ៉ូមដ៏ប្រណិត ភ្លឺរលើបរលោង និងរឹងមាំ បំពាក់អេក្រង់ស្ទើរគ្មានបន្សល់គែមព័ទ្ធជុំវិញទំហំ ៥.៧ អីុញ ជាមួយខ្នាតបញ្ចាំងរូបភាព ១៣១២x២៥៦០ ភិចសែល និងផ្តល់ថាមពលដោយបន្ទះឈីប Snapdragon 850 ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Quadcomm ហើយភ្ជាប់មកជាមួយប្រព័ន្ធ Android 7.0 ពីក្នុងប្រអប់តែម្តង។

នៅក្នុងសន្និសីទ Code Conference មិ្សលមិញ លោក Andy បានថ្លែងថា «Essential Phone នឹងចេញលក់នៅលើទីផ្សារក្នុងរយៈពេល ៣០ ថ្ងៃទៀត ហើយវានឹងបំពាក់មកជាមួយជំនួយការសំឡេងឌីជីថលថ្មីផ្ទាល់ខ្លួនមួយ ដែលខុសពី Siri, Cortana, និង Alexa របស់ក្រុមហ៊ុន Apple, Microsoft, និង Samsung»។
Essential Phone នឹងដាក់លក់ក្នុងតម្លៃ ៦៩៩ ដុល្លារ (តម្លៃលក់ក្នុងតំបន់) ហើយវាអាចគាំទ្រជាមួយប្រព័ន្ធសេវារបស់ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទូរសព្ទចល័តភាគច្រើនបំផុតក្នុងសហរដ្ឋអាមេរិក៕
ប្រភពព័ត៌មានៈ recode
មតិយោបល់