នាល្ងាចថ្ងៃទី ៣១ ខែ ឧសភា ម្សិលមិញនេះ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុម ខេត្តកំពត ដោយលទ្ធផល ៨ទល់០ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នៃដំណាក់កាលទី ៤ ជើងទី ១ នាកីឡដ្ឋានខេត្តស្វាយរៀង។
គ្រាប់បាល់ទាំង ៨ គ្រាប់ របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ ២ រូប មាន ប្រាក់ មុន្នីឧត្តម រកបាន ៥ គ្រាប់ម្នាក់ឯង នៅនាទី ១៥, ២៨, ៣៨ ជាគ្រាប់បាល់ ១១ ម៉ែត្រ ៤៥ និង ១ គ្រាប់ទៀតជាការទាត់បាល់ ១១ ម៉ែត្រដែរនៅនាទី ៨២ ខណៈដែលកីឡាករ សុក សំណាង រកបាន ៣ គ្រាប់នៅនាទី ២៦, ៥០ និងនាទី ៦២ ៕


មតិយោបល់