ព័ត៌មានជាតិ

First News៖ មុននេះបន្តិច រថយន្តCRV បុកម៉ូតូZoomer-Xពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាទាហានឆ័ត្រយោង៩១១ស្លាប់

ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តCRV បើកបុកអ្នកជិះម៉ូតូZoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GG-0499 ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាទាហានឆ័ត្រយោង៩១១ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់