ភ្នំពេញ: យោងតាមរបាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន របស់នគរបាលជាតិ ប្រចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ គិតត្រឹមម៉ោង៤ល្ងាច ដែលបង្ក្រាបបទល្មើស ជួញដូរ និងរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទូទាំង៤ខេត្ត រួមមានប៉ៃលិន សៀមរាប កំពង់ចាម និងកំពត សម្រេចបាន៦ករណី ឃាត់មនុស្ស១៦នាក់ ស្រី៣នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៦នាក់ និងប្រើប្រាស់១០នាក់ ដកហូត មេតំហ្វេតាមីន(ice) ៧,៧២ក្រាម, ១កញ្ចប់ធំ និង១កញ្ចប់តូច និងមេតំហ្វេតាមីន(wy)១៦៦គ្រាប់៕

មតិយោបល់