ភ្នំពេញៈ ពលរដ្ឋប្រទះឃើញរថយន្ត១គ្រឿងម៉ាកស្តារិចត្រូវបានជនមិនស្គាល់មុខយកមកចតប្លុងទុកចោល នៅតាមផ្លូវសាធារណៈនៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីយប់លុះដល់ម៉ោង១១កន្លះ ថ្ងៃត្រង់ទី ៧ ខែមិថុនា ឆ្នាំ២០១៧ ទើបប្រជាជនរាយការរណ៍ប្រាប់ប៉ូលិសមូលដ្ឋានអោយមកយកទៅរក្សាទុក។
លោក ដួង វណ្ណៈ នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានប្រាប់ក្រុមអ្នកកាសែតថា លោក ទើបតែទទួលបានព័ត៌មាននេះនៅវេលាម៉ោង១១ថ្ងៃត្រង់ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រជាជននៅក្បែរកន្លែងកើតហេតុនោះបានឲ្យដឹងថាកាលពីយប់មិញមានមនុស្ស៣នាក់ជិះក្នុងរថយន្តនេះ មកជួបមិត្តភក្តិគេ ប៉ុន្តែនៅពេលជួបនិយាយ រួចមិនដឹងជាយ៉ាងម៉េចស្រាប់តែនាំគ្នាចេញទៅបាត់ដោយចតរថយន្តខាងលើម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A-7616ទុកចោលនៅទីនេះ។
ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋនៅក្បែរនោះដែលបានឃើញហេតុការណ៍នេះ តាំងពីយប់រហូតដល់ថ្ងៃត្រង់មិនឃើញមកយកហើយបង្កឲ្យកកស្ទះតាមដងផ្លូវសាធារណៈផង ទើបរាការណ៍មកប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យមកត្រួតពិនិត្យ។
ប៉ូលិសបានជួលជាងសោ មកឆ្កឹះបើកទ្វារថយន្តនេះដើម្បីត្រួតពិនិត្យមើលតែពុំមានឃើញវត្ថុអ្វីចម្លែកឬល្មើសច្បាប់នោះទេ ហើយក៏នាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវរកម្ចាស់ឲ្យមកទទួលយកវិញនៅពេលក្រោយ៕
មតិយោបល់