ព័ត៌មានបច្ចេកវិទ្យា

វិធីចែករំលែកទីតាំងបន្តផ្ទាល់តាមមុខងារ Share Live Location ទៅកាន់មិត្តណាមួយក្នុង Facebook

ឥឡូវនេះប្រិយមិត្ត អាចអនុញ្ញាតឲ្យមិត្តភក្តិណាមួយក្នុងបណ្តាញសង្គមហ្វេកប៊ុក តាមដានទីតាំងរបស់អ្នកកំពុងស្ថិតនៅ ឬទាំងដែលកំពុងធ្វើដំណើរទៅណាមកណាក្ដី តាមរយៈមុខងារ Share Live Location ដោយមិនចាំបាច់ហត់ក្នុងការ ផ្ញើអាសយដ្ឋានទីតាំងប្រាប់គ្នាទៅមកច្រើនដងទៀតទេ។ និយាយរួម គឺប្រិយមិត្ត និងមិត្តភក្តិណាម្នាក់ក្នុងកម្មវិធី Facebook Messenger អាចតាមដានដឹងទីតាំងរវាងគ្នាទៅវិញទៅមកបានកាន់តែងាយស្រួល ហើយជាពិសេស គឺមិនឲ្យដៃគូររបស់អ្នក អាចកុហកពីទីតាំងដែលពួកគេកំពុងស្ថិតនៅបានឡើយ។

ចំណាំ៖ នេះមិនមែនជាការ Send Location ដែលធ្វើការដៅទីតាំងកំពុងនៅមួយកន្លែង ដាក់លើផែនទីផ្ញើទៅឲ្យគេនោះទេ!

#លក្ខខណ្ឌអនុវត្ត

  • ត្រូវភ្ជាប់ជាមួយបណ្តាញអ៊ិនធើណែតជានិច្ច
  • មានគណនីហ្វេសប៊ុកផ្សេងពីគ្នា
  • កម្មវិធី Facebook Messenger ត្រូវអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់

#របៀបអនុវត្ត

១. បើកកម្មវិធី Facebook Messenger បន្ទាប់មក ចុចលើឈ្មោះមិត្តណាមួយដែលចង់ចែករំលែកទីតាំងបន្តផ្ទាល់ Share Live Location​ ទៅឲ្យ

២. ចុចលើប៊ូតុង (+) បន្ទាប់មក ចុចលើប៊ូតុង Location បន្ទាប់មកទៀត ចុចលើប៊ូតុង Share Live Location

៣. ក្រោយមក មិត្តដែលអ្នកបានផ្ញើទីតាំងប​ន្តផ្ទាល់ទៅឲ្យ ប្រាកដជាអាចតាមដាន ដឹងទីតាំងរបស់អ្នកគ្រប់ទីកន្លែង ក្នុងរយៈពេលកំណត់ត្រឹមតែ ៦០ នាទីប៉ុណ្ណោះ

៤. ដើម្បីទទួលបានទីតាំងបន្តផ្ទាល់ពីមិត្តរបស់អ្នកវិញ ត្រូវទាមទារឲ្យគេផ្ញើ Share Live Location តាមរបៀបដដែលនេះ ជាការស្រេច

 

មតិយោបល់