ព័ត៌មានកីឡា

ថ្វីមិនឈ្នះ Champion League តែ Juventus នៅតែផ្តល់ឱកាសបន្តដល់អ្នកចាត់ការក្រុម!

លោក Massimiliano Allegri ត្រូវបានក្រុមសេះបង្កង់ Juventus បន្តកុងត្រាដល់អ្នកចាត់ការទូទៅរូបនេះ រហូតដល់ឆ្នាំ ២០២០។

BBC Sports បានចុះផ្សាយនៅក្នុងអត្ថបទរបស់ខ្លួនថា ក្រុមជើងឯកអ៊ីតាលី ៦សម័យកាលជាប់ៗគ្នា Juventus បានបន្តកុងត្រាថ្មី ជាមួយអ្នកចាត់ការទូទៅរបស់ក្លឹបលោក Massimiliano Allegri បន្តទៀតរហូតដល់ឆ្នាំ ២០២០។ កុងត្រារបស់លោក Allegri ត្រូវបញ្ចប់នៅឆ្នាំ ២០១៨ ក៏ប៉ុន្តែក្លឹប បានបន្តកុងត្រាបន្ថែមដល់រូបគាត់ ព្រោះអ្នកចាត់ការវ័យ ៤៩ឆ្នាំរូបនេះ ដឹកនាំ Juventus បានយ៉ាងល្អ។

ជាការពិតណាស់ ក្រោយពីគាត់មកជំនួសតំណែងលោក Antonie Conte កាលពីឆ្នាំ ២០១៤ កន្លងមក លោក Massimiliano Allegri បានដឹកនាំ Juventus ឈ្នះ Italian Serie A និង Coppa Italian Cup ៣ឆ្នាំជាប់ៗគ្នា រួមទាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ២លើកផងដែរ។ ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus បានសម្រេចចិត្តបន្តកុងត្រាដល់ Allegri ដើម្បីឲ្យគាត់បន្តដឹលនាំក្លឹបឈ្នះពានក្នុងស្រុក ជាពិសេសនោះ គឺការស្តារមុខមាត់ឡើងវិញនៅ Champion League៕

មតិយោបល់