ព័ត៌មានបច្ចេកវិទ្យា

ច្បាស់ហើយ! OnePlus បំពាក់ RAM ធំជាងគេបង្អស់ក្នុងលោក: 8GB

ថ្មីៗនេះ ព័ត៌មានស្តីពីលក្ខណ:សម្បត្តិដ៏កំពូលរបស់ទូរសព្ទដៃក្រុមហ៊ុន OnePlus ជំនាន់ថ្មី គឺ OnePlus 5 ត្រូវបានគេបង្ហើបឱ្យដឹងជាផ្លូវការបន្តិចម្តងៗ។

ដំបូងឡើយ ក្រុមហ៊ុន និងរោងចក្រផលិតទទួលស្គាល់ថា វានឹងបំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 835 ប្រភេទ Octa-core ល្បឿន 2.35 Ghz។ ឥឡូវ ក្រុមហ៊ុន Amazon ដែលទើបចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន ដើម្បីនាំយកផលិតផលទូរសព្ទដៃនេះ ចូលទីផ្សារប្រទេសឥណ្ឌា អះអាងថា វានឹងបំពាក់ RAM ទំហំធំបំផុតមិនធ្លាប់មាន គឺរហូតដល់ 8GB។

ប្រភពដដែលឱ្យដឹងបន្ថែមថា​ OnePlus 5 នឹងចេញលក់ផ្តាច់មុននៅលើផ្សារ​អនឡាញ Amazon.in នៅថ្ងៃទី ២២ មិថុនា ខាងមុខ ជាមួយតម្លៃចាប់ពី ៤៤៩ ដុល្លារ។

គួរបញ្ចាក់ថា OnePlus បានបង្កើនសមត្ថភាព RAM លើទូរសព្ទលំដាប់កំពូលរបស់ខ្លួនឱ្យឡើងខ្ពស់លើសម៉ូឌែលស្មាតហ្វូនក្រុមហ៊ុនដទៃ។ ជាក់ស្តែង OnePlus 2 ប្រើ RAM ទំហំ 4G ឯ OnePlus 3 ប្រើ RAM រហូតដល់ 6GB។ ដូច្នេះ OnePlus 5 ប្រាកដជានឹងប្រើ RAM ទំហំ 8GB ជាក់ជាមិនខាន៕

ប្រភពព័ត៌មាន: 9to5google

មតិយោបល់