ភ្នំពេញៈ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនលោកឧកញ៉ា ផាត់ ប៉ុន បើករេចង្កូតបុកតូបលក់ដូរនឹងរបងឃ្លាំងខូចខាតផ្នែកខាងមុខយ៉ាងដំណំ កល់ជាប់នឹងរបងឃ្លាំងមួយទៀតទៅមុខលែងរួច តៃកុងបើកទ្វារត់ចូលក្រុមហ៊ុនបាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមតៃកុងរថយន្តរបស់ក្រុមហ៊ុនឧកញ៉ា ផាត់ ប៉ុន បាននាំគ្នារុញរថយន្តម៉ាក ហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A- 9077 នៅក្នុងក្រុមហ៊ុន ពេលដែលរុញឆេះរថយន្តបានជាប់ហ្គែរទៅបុករបងរបស់ក្រុមហ៊ុនខ្លួនឯងបាក់ រថយន្តបានរ៉េចង្កូតទៅបុកតូបលក់ដូរ របស់ប្រជាពលរដ្ឋរួចបន្តទៅបុកឃ្លាំងមួយទៀត បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងរថយន្តកល់ជាប់នឹងរបងខ្លាំងមួយទៀត ទៅមុខលែងរួច ពេលនោះតៃកុងបានបើកទ្វារត់ចូលក្នុងក្រុមហ៊ុនបាត់ស្រមោល ក្នុងហេតុការខាងលើមិនបង្កឲ្យមនុស្សម្នាក់ណាគ្រោះថ្នាក់ទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចបានវាសវែងយករថយន្តបង្កទៅរក្សាទុកនៅអធិការខណ្ឌមានជ័យដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
https://youtu.be/fukS5lFGy-U
មតិយោបល់