បន្ទាយមានជ័យ៖ កាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋ ចំនួន១០១គ្រួសារ នៅក្នុងឃុំទួលពង្រ និងឃុំបឹងបេង ដែលរងគ្រោះ ធ្ងន់ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅ។
សូមរំលឹកថាស្រុកម៉ាឡៃបានទទួលរងគ្រោះពីបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ចំនួនពីរលើកធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំចំនួនបីស្មើនឹង១
០១គ្រួសារបានទទួលរងគ្រោះដោយរលំផ្ទះ របើកដំបូល និងរន្ទះបាញ់ក្នុងនោះសាលារៀនមួយខ្នង។
ថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ លោក អ៊ុយ សំអាត នាយកដ្ឋានថ្នាក់កណ្តាល កាកបាទក្រហម
កម្ពុជាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាលសម្តេចតែងគិតគូរនិងចូលរួមសោកស្តាយចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិនេះ។
លោកបានបន្តថាការរងគ្រោះ ការលំបាកទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋយើងគឺជាក្តីកង្វល់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត
ក្តីកង្វល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយទីណាដែលប្រជាពលរដ្ឋមានការលំបាកវេទនា
រងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗពិសេសរងគ្រោះទុរ្ភឹក្សទីនោះតែងមានកាកបាទក្រហមកម្ពុជា។អំណោយថ្វីត្បិតតែតិចតួច
តែវាពិតជាបានជួយសំរាលនូវការលំបាករបស់បងប្អូនបានមួយរយះពេលផងដែរ៕
មតិយោបល់