នៅខេត្តស្ទឹងត្រែង បានបើកវគ្គបណ្ដុះបណ្ដាគណៈកម្មាការរដ្ឋបាល ក្រោមអធិបតីភាបពលោក ហេ សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ដ្រ និងជានាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀងបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង ប្រធាន អនុប្រធាន និងមន្ត្រីអនុវត្តការងារកម្មវិធី ចៅសង្កាត់ លោកមេភូមិ សមាជិកគណៈកម្មារដ្ឋបាល នាថ្ងៃទី ២១ មេសា ឆ្នាំ ២០១៤ ។
លោក ជួរ ជិនសុធា ប្រធានមន្ទីររៀងបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានមានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលថា ៖ ដំណាក់កាលប្រតិបត្តិបច្ចេកទេស នឹងចាប់ផ្ដើមអនុវត្តនៅទីតាំងនៃការវិនិច្ឆ័យផ្ទាល់ ដោយមន្ត្រីជំនាញនៃមន្ទីររៀងបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី សហការជាមួយអាជ្ញាធរដែនដី ព្រមទាំងសមាជិកគណៈកម្មារដ្ឋបាល និងចុះផ្សព្វផ្សាយព័ត៌មានទាំងអស់ និងអ្នកពាក់ពន្ធ័ឲ្យយល់ពីដំណើរការ នៃការចុះបញ្ជី និងការវិនិច្ឆ័យដែលត្រូវអនុវត្តផ្ទាល់នៅលើក្បាលដី ។
ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត ស្ទឹងត្រែង មានប្រសាសន៍ថា ៖ ក្រោមការយកចិត្តទុកដាក់របស់ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ និងក្រោយពីមានការឯកភាព រវាងស្ថាប័នបច្ចេកទេសពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ និងអាជ្ញាធរដែនដីរួចមក សាលាខេត្តស្ទឹងត្រែងបានចេញសេចក្ដីប្រកាសដោយកំណត់យកសង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ជាទីតាំងសម្រាប់ធ្វើ វិនិច្ឆ័យ ដើម្បីអនុវត្តការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រពន្ធ័ ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័នៅពេលនេះ នឹងទទួលបានបណ្ណ័កម្មសិទ្ធិ ត្រូវបន្ដបង្កបង្កើនផលដំណាំលើដី ដើម្បីទទួលបានផលកើតពីដីនេះ ប្រសើរជាជាងការលក់់ដី ដែលអាវទទួលបានផលតែម្ដង ហើយនិងបាត់បង់ផលនោះជារៀងរហូត៕
មតិយោបល់