បន្ទាយមានជ័យៈ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនយុវជនចំនួន៥នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៧ នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពីបទលួចនិងប្រើប្រាស់សារធាតុញៀងដោយខុសច្បាប់។
លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា យុវជនដែលបានឃាត់ខ្លួនមានទី១ ឈ្មោះ គាំ ង៉ា អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល មុខរបរគ្មាន, ទី២ ឈ្មោះ ថា តុលា អាយុ១៦ឆ្នាំ ភេទប្រុស រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត មុខរបរគ្មាន, ទី៣ ឈ្មោះ ឈុំ ប៊ុនទុំ អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល, ទី៤ ឈ្មោះ ជា ជា អាយុ២៤ឆ្នាំ ភេទប្រុស ទីលំនៅមិនប្រាកដ និងទី៥ ឈ្មោះ លី នឿន អាយុ៣០ឆ្នាំ ភេទប្រុស ទីលំនៅមិមប្រាកដ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនិងដកហូតវត្ថុតាងម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ ១គ្រឿង,សោសម្រាប់កាច់កម៉ូតូ មួយចំនួន,កន្ត្រកម៉ូតូ ២ ខ្នង,កង់ម៉ូតូ២ ដៃចង្កូតម៉ូតូ ១ និងម្សៅសថ្លាក្រាម១ថង់តូចកិប៕
មតិយោបល់