ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណជនដែលបាញ់គំរាមម្ចាស់រថយន្តមួយគ្រឿងនៅក្នុងខណ្ឌច្បារអំពៅហើយ!

ភ្នំពេញៈ បន្ទាប់ពីមានការភ្ញាក់ផ្អើល និងការចែករំលែកគ្នាតាមរយៈបណ្តាញសង្គមយ៉ាងច្រើនអំពី ទិដ្ឋភាពវីដេអូមួយ ដែលមិនគួរឲ្យជឿបន្ទាប់ពីនារីម្នាក់បើករថយន្តសុខៗ ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបរក្នុង ល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានបើកមកប៉ះជាមួយកញ្ចក់រថយន្តភាគីខាងរងគ្រោះ រួចថែមទាំងបន្ថយល្បឿនបើកកញ្ចក់ រថយន្តដកកាំភ្លើងបាញ់១គ្រាប់បន្ថែមទៀត ហាក់ដូចជាប្រទេសគ្មានច្បាប់។

តែបន្ទាប់ពីមានឃ្លីបវីដេអូដែលបង្ហាញនូវភាពអសន្តិសុខក្នុងសង្គមបែបនេះរួចមក សមត្ថកិច្ចជំនាញក្រោមការដឹកនាំនិងបញ្ជាដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមរយៈស្លាកលេខរថយន្ត រហូតកំណត់បានអត្តសញ្ញាណ ជនល្មើសដែលជាម្ចាស់រថយន្តខាងលើនេះបាន ហើយភ្លាមៗនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះស្វែងរកចាប់ខ្លួនជនល្មើស ដែលមានផ្ទះនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែពេល សមត្ថកិច្ច ទៅដល់ផ្ទះជនល្មើសហើយនោះ គឺជនល្មើសខាងលើមិននៅផ្ទះនោះទេ គឺបានគេចខ្លួនបាត់ស្រមោល ប៉ុន្តែសមត្ថកិច្ចនឹងតាមស្រាវជ្រាវចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ឲ្យខាងតែបាន មិនតែប៉ុណ្ណោះម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ខាងលើនេះត្រូវបានប្រភពច្បាស់ការណ៍មួយបញ្ជាក់ថា មានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់១រូបទៀតផង។

គួររំលឹកផងដែរថា នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៥៨នាទី រថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AM-2762 មួយគ្រឿង បើកបរក្នុងទិសដៅស្របគ្នា បានជិះវ៉ាស្តាំហើយប៉ះជាមួយនឹងរថយន្តមួយគ្រឿងទៀតតែមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកកញ្ចក់រថយន្តបាញ់មួយគ្រាប់គំរាមរួចបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្តង៕

https://youtu.be/ytDAkdF5qmU

មតិយោបល់