ព្រះសីហនុៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹកសមុទ្រចម្ងាយប្រហែល១ពាន់ម៉ែត្រ ពីឆ្នេរពយគីង្គក់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ រហូតនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅពិនិត្យនិងអូសសាកសពឡើងមកលើគោក។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងមានកម្ពស់ប្រហែល ១,៦៣ម៉ែត្រ ពាក់អាវយឺត ពណ៌ទឹកប៊ិច ស្លៀកខោខ្លី ពណ៌ខៀវត្រឹមជង្គង់ តែដោយសារតែសាកសពស្អុយរលួយបាត់បង់អាវៈយវៈខ្លះទៅហើយ ចំណែកមូលហេតុ នៅមិនទាន់ដឹងនៅឡើយនោះទេ ហើយបច្ចុប្បន្នសាកសពសមត្ថកិច្ចមូលដ្ឋាន បានធ្វើការកប់ទុកនៅឆ្នេរពយគីង្គក់ កោះរ៉ុងខាងលើផងដែរ៕
មតិយោបល់