ព័ត៌មានជាតិ

ស្លាប់ទៀតហើយ!រថយន្តក្រុមហ៊ុនសេលីយ៉ាបបរសម្រាប់កុមារ រវាងរថយន្តហាយឡែនឌ័រពេញទំហឹងធ្លាក់ចូលត្រពាំងជាប់ផ្លូវ មនុស្ស៧នាក់…

កោះកុងៈ លោកអធិការស្រុកស្រែអំបិល បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងរវាងរថយន្តរបស់ក្រុមហ៊ុនសេលីយ៉ា បបរសម្រាប់កុមារ និងរថយន្តម៉ាកហាយឡែនឌ័រពេញទំហឹង បណ្តាលឲ្យភាគីខាងរថយន្តហាយឡែនឌ័រជ្រុលល្បឿនធ្លាក់ក្នុងត្រពាំងក្បែរផ្លូវ ចំណែករថយន្តរបស់ក្រុមហ៊ុនសេលីយ៉ាវិញខ្ទេចក្បាលខាងមុខយ៉ាងដំណំស្ទើរទាំងស្រុង រហូតបណ្តាលឲ្យមនុស្សយ៉ោងហោចណាស់៧នាក់ ស្លាប់និងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទំនប់បានទៀត ផ្លូវជាតិលេខ៤៨ ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AH-8152 អ្នកបើកបរមិន
ស្គាល់ បានធ្វើដំណើរពីកោះកុងទៅភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0453 បណ្តាល
ឲ្យភាគីខាងរថយន្តហាយឡែនឌ័រ ធ្លាក់ទឹកក្នុងទំនប់ បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់(ក្នុងរថយន្តហាឡែនឌ័រ) និងរងរបួសធ្ងន់៥ស្រីម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ចំណែករថយន្តទាំង២គ្រឿងត្រូវបានកម្លាំងផ្នែកជំនាញកំពុងរករថយន្តស្ទូច យកមកកាន់អធិការដ្ឋានដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់