ព័ត៌មានជាតិ

ចុមបែកថ្នាំហ្មង! ជិះម៉ូតូមិនដឹងមកពីណាចុះវាយទូATM របស់ធនាគារអេស៊ីលីដាផ្អើលសមត្ថកិច្ចចុះឃាត់ខ្លួន

កណ្តាលៈ លោកអធិការរងស្រុកខ្សាច់កណ្តាល បានប្រាប់Post Newsថា មានករណីភ្ញាក់ផ្អើលមួយ ដោយមានយុវជនម្នាក់សង្ស័យបែកថ្នាំញៀន មិនដឹងជាជិះមកពីណា បានចុះពីលើម៉ូតូស្ទុះមកវាយកម្ទេចទូATM របស់ធនាគារអេស៊ីដា បណ្តាលឲ្យរងការខូចខាតផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិច មិនដឹងជាមកពីណាស្ថិតក្នុងសភាពឆ្លេឆ្លា វង្វេងវង្វាន់ បានផ្តួលម៉ូតូចោលរួចរត់មកសំដៅទូATM របស់ធនាគារអេស៊ីលីដាវាយបំផ្លាញបណ្តាលឲ្យរងការខូចខាត ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការឃាត់ខ្លួនយុវជនខាងលើនេះតែម្តងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់