ព័ត៌មានជាតិ

ជនបរទេសវ័យ៧៩ឆ្នាំម្នាក់ មានជំងឺមហារីកពោះវៀនធំរ៉ាំរ៉ៃដេកស្លាប់ក្នុងបន្ទប់ជួលតែម្នាក់ឯង!

សៀមរាបៈ លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានប្រាប់Post Newsថា មានបុរសជនបរទេសវ័យ៧៩ឆ្នាំម្នាក់ មានជំអឺមហារីកពោះវៀនធំរ៉ាំរ៉ៃ បានដេកស្លាប់ក្នុងបន្ទប់ជួលតែម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតក្នុងក្រុម១ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការបំភ្លឺរបស់អ្នករត់ម៉ូតូរម៉កកង់បីបានឲ្យដឹងថា ខ្លួនត្រូវបានជនរងគ្រោះ ខាងលើហៅមកដឹកគាត់ជារៀងរាល់ថ្ងៃ ដោយឲ្យតម្លៃខ្លួនចំនួន២០ដុល្លា និងជួយមើលថែគាត់ពេញមួយថ្ងៃ ហើយជនរងគ្រោះបានឲ្យអ្នករត់កង់បី រកផ្ទះជួលឲ្យគាត់ស្ថិតនៅចំណុចកើតហេតុខាងលើ ជាប់បូទិចសួគារខាងលិច ក្នុងមួយខែចំនួន២៥០ដុល្លារ ដោយបានស្នាក់នៅទីនោះអស់រយៈពេល៦ខែហើយ លុះដល់ថ្ងៃកើតហេតុម៉ោងប្រហែល៧ព្រឹក ខ្ញុំបានមកមើលគាត់ដូចសពដងស្រាប់តែគាត់បានស្លាប់ទៅហើយ ខ្ញុំនិងម្ចាស់ផ្ទះបានទូរសព្ទទៅប៉ូលិសឲ្យមកជួយភ្លាម។

សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ Johnston Davidhughan ភេទប្រុស ឆ្នាំកំណើត 09 sep 1938 លិខិតឆ្លងដែនលេខ N9524819 មានកម្ពស់១៨០ សង់ទីម៉ែត្រ សប្បុរស មាឌស្គមបន្តិច ស្លៀកខោទឹកនោម ពាក់អាវយឺតដៃខ្លី សក់ខ្លី មានពុកចង្កាស្កូវ តាមការបញ្ជាក់ពីមិត្តភក្តិសពមានប្រវត្តិជំងឺមហារីកពោះវៀនធំរ៉ាំរ៉ៃ ហើយការស្លាប់គឺបណ្តាលមកពីអាការៈជំងឺ មិនមែនជាករណីឃាតកម្មអ្វីនោះទេ។ ក្នុងនោះដែរបើតាមការសំណូមពរ ស្ថានទូត និងគ្រប់សមាសភាពចូលទាំងអស់ សពត្រូវបានយកទៅតម្កល់ទុកនៅភ្នំពេញតាមរយៈក្រុមហុនអិនត្រាកូ រក្សាបណ្តោះអាសន្ន រង់ចាំក្រុមគ្រួសារមកទទួលធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់