កុងហ្គោៈ ប្រភពពីមន្ត្រីម្នាក់ បាននិយាយថា មនុស្ស ១១នាក់ ត្រូវបានសម្លាប់ ខណៈដែលអ្នកទោសជាង ៩០០នាក់ បានរត់គេចខ្លួន បន្ទាប់ពីហេតុការណ៍វាយប្រហារមួយ នៅក្នុងពន្ធនាគារ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមីថុនា ឆ្នាំ២០១២។
អភិបាលខេត្ត North Kivu លោក Julien Paluku បានប្រាប់អ្នកកាសែត កាលពីថ្ងៃអាទិត្យថា ហេតុការណ៍វាយប្រហារនេះ បានកើតទ្បើងវេលាម៉ោង ៣ និង៣០ នាទី រសៀល ក្នុងពន្ធនាគារ Kangbayi នៅតំបន់ Beni ដោយក្រុមជនល្មើស មិនទាន់ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណបាននៅទ្បើយទេ។
នៅក្នុងហេតុណ៍នេះ បានបង្កឲ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកវាយប្រហារ ដោយអាជ្ញាធរ បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានសមាជិកកងកម្លាំងសន្តិសុខចំនួន ០៨ នាក់៕

មតិយោបល់