ព័ត៌មានកីឡា

អង់គ្លេស ឈ្នះពាន FIFA World Cup U-20 2018 នៅកូរ៉េខាងត្បូង

ក្រុមបាល់ទាត់យុវជនអាយុក្រោម ២០ ឆ្នាំរបស់អង់គ្លេស បានយកឈ្នះក្រុមយុវជនរបស់វីណេហ្សូអេឡា ១-០ ក្លាយជាម្ចាស់ជើងឯក World Cup 2018 នេះ។

ប្រវត្តិសាស្ត្រត្រូវបានកែប្រែ សម្រាប់ប្រជាជាតិអង់គ្លេស នៅក្នុងការប្រកួតពានរង្វាន់ពិភពលោក ក្រោយយុវជនអាយុក្រោម ២០ ឆ្នាំបានឈ្នះពាន World Cup លើកដំបូងរបស់យុវជនពួកគេ ក្រោយខកខាន ៥១ ឆ្នាំហើយ សម្រាប់ពានរង្វាន់នេះនៃក្រុមជម្រើសជាតិអង់គ្លេស។ ជាការពិតណាស់ ជ័យជម្នះ ១-០ តាមរយៈការស៊ុតបញ្ចូលទីរបស់កីឡាករ Calvert-Lewin នៅនាទីទី ៣៥ ល្មមអាចឲ្យអង់គ្លេសឈ្នះពាន World Cup U-20 នេះ។

អង់គ្លេសបានរងនូវសម្ពាធយ៉ាងខ្លាំងពីសំណាក់ក្រុមវីណេហ្សូអេឡា ក៍ប៉ុន្តែអង់គ្លេសអាចរក្សាស្ថានការណ៍អាក្រក់បាននៅចុងម៉ោងដោយការសង្រ្គោះបាល់ពិន័យ ១១ ម៉ែត្រពីសំណាក់អ្នកចាំទីអង់គ្លេស ហើយរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត ជាហេតុធ្វើឲ្យយុវជនអាយុក្រោម ២០ ឆ្នាំរបស់អង់គ្លេសក្លាយជាម្ចាស់ជើងឯក។ ចំណែកក្រុមយុវជនអ៊ីតាលី បានក្លាយជាក្រុមលេខ ៣ ប្រចាំព្រឹត្តិការណ៍ World Cup U-20 នេះបន្ទាប់ពីយកឈ្នះអ៊ុយរ៉ាហ្គាយ ដោយស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ៤-១។

មតិយោបល់