ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវរថភ្លើងកិនបណ្តាលឲ្យស្លាប់ ក្រុងកំពត

កំពតៈ បុរសម្នាក់ ត្រូវរថភ្លើងកិន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កន រ៉ាវឿន អាយុ៤៧ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជាបុរសពោះម៉ាយ ឧស្សាហ៍ដើរផឹកស្រាព្រោះតែខូចចិត្តបន្ទាប់ពីប្រពន្ធលែងលះ។

ប្រភពដដែលបន្តថា ជនរងគ្រោះ ក្រោយរថភ្លើងបុក ហើយកិន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដោយដៃម្ខាងខ្ទាតពីខ្លួនប្រហែល៥០ម៉ែត្រ។ ឆ្លងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នៅកន្លែងទីតាំងកើតហេតុ មុនពេលគ្រោះថ្នាក់កើតឡើង អាចជនរងគ្រោះស្រវឹង ហើយដេកនៅកន្លែងនោះតែម្តង លុះរថភ្លើងមកដល់បានបុក កិនដាច់ដៃម្ខាងបណ្តាលឲ្យស្លាប់តែម្តង៕

មតិយោបល់