ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតបានថ្នាំ ១១កញ្ចប់ធំ និងថ្នាំWY ៩៤គ្រាប់

ប៉ៃលិន: ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង ១២ និង១០នាទី ថ្ងៃត្រង់ទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ អុល អេវ ហៅយាយអេវ ភេទស្រី អាយុ៥៣ឆ្នាំ និងទី២ឈ្មោះ ជុំ ទូច ភេទប្រុស អាយុ៥៥ឆ្នាំ។ ក្នុងនោះដកហូតបាន ICE ចំនួន១១ កញ្ចប់ធំ និងថ្នាំWY ចំនួន៩៤ គ្រាប់ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/iInpB55j-FM

មតិយោបល់