ព័ត៌មានកីឡា

Marco Verratti គ្រោងចាកចេញពី Paris Saint Germain

ខ្សែបម្រើអ៊ីតាលី របស់ក្រុម Paris Saint Germain កីឡាករ Marco Verratti បានត្រៀមខ្លួនក្នុងការចាកចេញពីក្លិប ដើម្បីស្វែងរកក្លិបថ្មី។

បើតាម Daily Mail បានឲ្យដឹងថា កីឡាករខ្សែបម្រើ Marco Verratti បានត្រៀមចាកចេញពី ក្លិប Paris Saint Germain ហើយ ដើម្បីទៅរកក្លិបថ្មី ដែលត្រូវបានគេជឿជាក់ថាជាក្លិប Barcelona។ ជាការពិតណាស់ ក្រុម Barcelona បានត្រៀមទឹកប្រាក់ប្រមាណជាទឹកប្រាក់ ៨៨លានផោនដើម្បីនាំយកខ្សែបម្រើMarco Verratti នៅរដូវក្តៅខាងមុខនេះ។ Varratti មានបំណងចង់ចាកចេញ ពីក្រុម Paris Saint Germain ហើយបន្ទាប់ពីមិនសូវជោគជ័យក្នុងរដូវកាលនេះ។

ក្រុម Barcelona បានកំពុងនឹងចង់បានកីឡាកររូបនេះ មកចូលរួមក្នុងន័យពង្រឹងក្លិបឡើងវិញ។ យ៉ាងណាវិញ ដំណឹងនៃការចាកចេញរបស់ Marco Verratti បាក្លាយជារឿងល្អសម្រាប់ Barcelona ព្រោះថា ក្លិបយក្សអេស្ប៉ាញមួយនេះកំពុងតែចបានកីឡាកររូបនេះស្រាប់។ ហើយអ្វី ដែលសំខាន់នោះ គឺក្រុម Barcelona ហ៊ានចំណាយរហូតដល់ទី​ ៨៨លានផោន ដើម្បីនាំយក Marco Verratti មកកាន់ទឹកដីរបស់ពួកគេ។ ក៍ប៉ុន្តែ លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ ខណះ Marco Verratti ចង់ចាកចេញពីក្រុម Paris Saint Germain ហើយ Barcelona មានបឲណងចង់បានកីឡាករអ៊ីតាលីរូបនេះស្របពេលដែល Man Utd , Chelsea និង Arsenal សុទ្ធសឹងចង់បានតារារូបនេះ៕

មតិយោបល់