ព័ត៌មានជាតិ

ប្រធាន CPP ចុះដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន

ស្វាយរៀងៈ ថ្លែងនៅក្នុងពិធីសណេះសំណាលជាមួយមន្ត្រីសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត្តស្វាយរៀង បានលើកឡើងថា បន្ទាប់ពីចុះជួបសំណេះសំណាលជាមួយសមាជិកបក្សនៅថ្នាក់ស្រុកក្រុងទាំង៨រួច លោកនឹងបន្តចុះផ្ទាល់ដល់ខ្នងផ្ទះពលរដ្នឲ្យបានដឹងពីសុខទុក្ខជីវភាពរស់នៅ និងកង្វល់សំណូមពរ ជាពិសេសបញ្ហាប្រឈមនៅមូលដ្ឋានភូមិឃុំសង្កាត់ថា តើតម្រូវការពលរដ្ឋចង់បានអី និងសំណូមពរអី ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធិភាព។

លោក ម៉ែន វិបុល បានបន្តទៀតថា ដើម្បីពលរដ្នកាន់តែមានភាពកក់ក្តៅជាមួយអាជ្ញាធរ ក៏ដូចក្រុមការងារបក្ស ក្នុងនាមលោកជាប្រធានគណបក្សខេត្ត នឹងដឹកនាំក្រុមការងារចុះទៅជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយពលរដ្ន ដោះស្រាយរាល់ការខ្វះខាត ដូចជាចាស់ជរាគ្មានទីពឹង ពលរដ្នក្រីក្រ។

លោក ម៉ែន វិបុល បានបញ្ជាក់ថា នៅឆ្នាំនេះ បញ្ហាគ្រោះរាំងស្ងួត បានអូសបន្លាយយូធ្វើឲ្យតាមស្រុកក្រុងនៅខេត្តស្វាយរៀង ជួបប្រទះកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ អាជ្ញាធរ និងក្រុមការងារបក្ស បានចុះដល់ផ្ទាល់នៅមូលដ្ឋាន ដើម្បីប្រមូលព័ត៌មានជួយសង្គ្រោះទាន់ពេល ហើយស្ថានភាពជាក់ស្តែងបានជីកអណ្តូងជាច្រើនកន្លែង ដូចជានៅស្រុកស្វាយជ្រំ រំដួល និងស្រុកចន្ទ្រា។

លោក ម៉ែន វិបុល បន្តទៀតថា អណ្តូងដែលថា គ្មានទឹកនេះ បណ្តាលមកពីក្តៅហួតហែង អណ្តូងស្នប់ខូច បុករាក់ពេកជាដើម ក្រោយពីជួសជុលមកឃើញថា អណ្តូងទឹកមានទឹកឡើងវិញ គួបផ្សំនឹងមានភ្លៀងធ្លាក់ជាបណ្តើៗផងនោះ។ លោកថា ឥឡូវមានភ្លៀងធ្លាក់ហើយ ដូច្នេះពលរដ្នទាំងអស់ត្រូវត្រៀមស្រូវពូជ និងឧបករណ៍បង្កបង្កើនផល ដើម្បីភ្ជួររាស់ទាន់រដូវវស្សា ហើយនៅទូទាំងខេត្តបានធ្វើបានជាង៧០០០ហិកតា៕

photo_2016-05-22_11-28-07photo_2016-05-22_11-28-06photo_2016-05-22_11-28-02 photo_2016-05-22_11-28-04 photo_2016-05-22_11-28-09

មតិយោបល់