ប៉ៃលិនៈ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ នានានៅផ្សាប៉ាហ៊ី ដែលដាក់តាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងន័យដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan’s ពីក្រៅប្រទេស មកខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីប្រតិភូអគ្គនាយកកាំកុងត្រូល លើសុខភាពប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូល តែងតែធ្វើសកម្មភាពចុះអង្កេតពិនិត្យ និងអប់រំដល់អាជីករនៅតាមទីផ្សារ ជាបន្តបន្ទាប់ដើម្បីឲ្យពួកគាត់បានដឹងពីផលបះពាល់សុខភាពលើ ម្ហូបអាហារខូចគុណភាព ជាពិសេសទីផ្សារតាមស្រុកជនបទដាច់ស្រយ៉ាលជាដើម។
ក្នុងពេលចុះត្រួតពិនិត្យទំនិញនៅតាមតូបនីមួយៗ លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់កុំយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ជាពិសេស ប្រេងខ្យង់ម៉ាក Yuan’s ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកបន្តថា សូមអាជីវករទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រួសាររបស់បងប្អូន។ ក្នុងឱកាសនោះដែរលោកនិងក្រុមការងារក៏បានធ្វើការតេស្ត ស្គីតលើម្ហូបអាហារដើម្បីរកសារធាតុគីមីមានដូចជា៖ បង្គា គុយទាវកាត់ហៅថាបាញ់កាញ់ ដោយការធ្វើតេស្តស្គីតនេះមិនមានសារធាតុគីមីនោះទេ ដូច្នេះសូមឲ្យបងប្អូនកុំព្រួយបារម្មណ៏។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះ មើលទំនិញដែលខូចគុណភាព ហួសសុពលភាពគឺដើម្បីថែរក្សាសុខភាពនិងប្រាក់កាក់ដែលខិតខំប្រឹងប្រែងរកចិញ្ចឹមជិវិតនិងគ្រួសារ។ លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ បើសិនអាជីវករទាំងអស់មិនគោរពនិងធ្វើតាមការណែនំារបស់សាខាកាំត្រូលទេនឹងត្រូវធ្វើទៅតាមច្បាប់ដោយមាត្រាទី១៦ និង៦៣ ដោយផ្តន្ទទោសពី១ខែទៅ១ឆ្នាំ ដែលយកទំនិញដែលខូចគុណយកលក់តាំងលក់ឲ្យប្រជាជន ដែលបណ្តាលឲ្យខូចសុខភាពជាច្រើននាក់។
គួរបញ្ចាក់ថា ក្នុងសកម្មភាពត្រួតពិនិត្យសាខាកាំកុងត្រូលក៏បានដកហូតបានទំនិញហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់ខុសបច្ចេកទេស ហើយការចុះត្រួតពិនិត្យទំនិញ នៅផ្សារប៉ាហ៊ី សំដៅស្វែងរកទំនិញខូចគុណភាព ពិសេសប្រេងខ្យងម៉ាក Yuan’s ជាលទ្ធផលពុំឃើញមានទេ តែបានរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន មានដូចជា ៖ទឹកក្រូចដបជ័រធំនិងតូច០៧ដប ទឹកក្រូចកំប៉ុង ៦៦កំប៉ុង មីកំប៉ុង២៣ កំប៉ុង ភេសជ្ជៈ៣៣កំប៉ុង ទឹកដោះគូជូ ៤៦ដប ទឹកសៀង៣ដប៕
https://youtu.be/MDAvYuHMjQE
មតិយោបល់