ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ កណ្ដាលក្រុងភ្នំពេញ តែម្ដង

ភ្នំពេញៈ សេចក្ដីរាយការណ៍ពីអគ្គិសនីកម្ពុជា តាមទំព័រហ្វេសប៊ុករបស់ខ្លួន មុននេះ១០នាទី បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងខណ្ឌចំការមន និងខណ្ឌដូនពេញ ដែលអគ្គិសនីកម្ពុជា អះអាងថា បណ្ដាលមកពីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២។

អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី22 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង20:52នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី2(GS2-F6A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយ (1)មហាវិថីព្រះនរោត្តម ផ្លូវលេខ41 ផ្លូវលេខ360 ផ្លូវលេខ294 ផ្លូវលេខ21 សង្កាត់ទន្លេបាសាក់ (2)ផ្លូវលេខ306 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន(3)ផ្លូវលេខ41 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ”

បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងតែត្រួតពិនិត្យ និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕

edc

មតិយោបល់