ព្រះសីហនុៈ នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្ថិតត្រង់ចំណុចចំណោតភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អ្នកបើកបរឈ្មោះ ទឹក ទុន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពូន ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពេលបើកមកដល់ចំណុចកើតហេតុ បានរអិលក្រឡាប់ត្រាក់ទ័រ បណ្ដាលឲ្យមនុស្សដែលជិះលើរ៉ឺម៉កស្លាប់ និងរងរបួសរួមមាន៖
១/ឈ្មោះ គង់ ណារ័ត្ន ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (ស្លាប់)។
២/ឈ្មោះ ជិន សឿក ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅ ឃុំបន្ទាយឆ្មា ស្រុកថ្មពូន ខេត្តបាត់ដំបង មុខរបរកម្មករសំណង់ (របួសស្រាល)។
៣/ឈ្មោះ ជឿន ចាន់ដេត ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិព្រៃសំណាង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត មុខរបរជាងសំណង់ (របួសស្រាល)។
ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថស្រុកព្រៃនប់ បានចុះដល់ទីតាំងខាងលើ ឃាត់ខ្លួនអ្នកបើករួចប្រគល់ជូនជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់