កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងកង់ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ដែលកើតហេតុការណ៍ នៅលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភ្លើងស្តុប២១ កែង១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
រថយន្តម៉ាក SANY ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ5A-2236 អ្នកបើកបរឈ្មោះ សូ រតនា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (ឃាត់ខ្លួន) បានបើកបរក្នុងទិសដៅពីលិចទៅកើត រួចបត់ស្តាំទៅត្បូង ក៏បានបុកជាមួយកង់ ពណ៌ផ្កាឈូក អ្នកជិះកង់ឈ្មោះ ណន ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់ព្រែកកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះកង់ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ ។
បច្ចុប្បន្នសព ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើតាមប្រពៃណី រីឯវត្ថុតាងទាំង២ ត្រូវបានផ្នែកជំនាញចរាចរណ៍នគរបាលក្រុងតាខ្មៅ យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់