ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋនិងឡិចស៊ីសគៀបកូរ៉ូឡាជាប់ ខណៈដែលផ្លូវមានការកកស្ទះចររាចរណ៍ខ្លាំង!

ភ្នំពេញ: រថយន្តតូចធំចំនួន៣គ្រឿងគៀរជាប់គ្នាបេះមិនចេញ ក្នុងនោះក៏មានរថយន្តស៊េរីទំនើបម៉ាឡិចស៊ីស RX400 មួយគ្រឿង រថយន្តធន់ធំដឹកឥដ្ឋមួយគ្រឿង និងរថយន្តម៉ាកកូរ៉ូឡា មួយគ្រឿងផងដែរ ដែលកើតឡើងដោយសារតែការបើកបរដោយខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកប្រជ្រៀតគ្នា ខណ:ពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅខាងមុខព្រឹទ្ធសភា ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជាធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តដែលគៀរជាប់គ្នាទាំង៣គ្រឿងនោះមានទី១ រថយន្តធុនធំដឹកឥដ្ឋម៉ាក CANTER ពណ៌សលាយខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-1356 ទី២ម៉ាក COROLLA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-9176 និងទី៣គឺម៉ាកឡិចស៊ីស RX400 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-1767។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុរថយន្តទាំង៣គ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា និងទន្ទឹមគ្នាផងដែរ ខណ:ពេលដែលផ្លូវកំពុងតែមានការកកស្ទះយ៉ាងខ្លាំងនោះ ក៏ស្រាប់តែរថយន្តដឹកឥដ្ឋធុនធំក៏បានបើកបញ្ជៀតគេឯងគៀររថយន្តកូរ៉ូឡា និងគៀបជាប់ជាមួយនិងរថយន្តម៉ាកឡិចស៊ីស RX400 មួយគ្រឿងទៀតជាប់ទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសម្ថកិច្ចចររាចរណ៍ខណ្ឌចម្ការមនក៏បានចុះមកធ្វើការវាស់វែង និងយករថយន្តទាំង៣គ្រឿងទៅដាក់លើចិញ្ចើមផ្លូវដើម្បីធ្វើការដោះស្រាយគ្នា និងបញ្ជៀសកុំឲ្យមានការកកស្ទះចរាចរណ៍ ដោយរថយន្តម៉ាកឡិចស៊ីសរងការខូចខាតបន្តិចបន្ទួច និងមិនចង់ឲ្យមានរឿងវែងឆ្ងាយនោះក៏សុខចិត្តយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ហើយភាគីរថយន្តដឹកឥដ្ឋ ក៏យល់ព្រមសងថ្លៃខូចខាតទៅរថយន្តកូរ៉ូឡាចំនួន ១៥ដុល្លារដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់