ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិស ២នាក់ស្លាប់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់កាស្មៀរប្រទេសឥណ្ឌា

ឥណ្ឌា: មន្ត្រីប៉ូលិសពីរនាក់ ត្រូវបានគេបាញ់សម្លាប់បន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយប្រហារទីស្នាក់ការរបស់ខ្លួន នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅទីក្រុង Srinagar នៃរដ្ឋធានីកាស្មៀរដែលត្រូវបានគ្រប់គ្រងដេោយប្រទេសឥណ្ឌា។

មន្ត្រីប៉ូលិសម្នាក់បាននិយាយថា ប៉ូលិសពីរនាក់រួមទាំងជំនួយការអនុអធិការត្រូវបានគេបាញ់សម្លាប់នៅថ្ងៃនេះ ពេលដែលពួកសកម្មប្រយុទ្ធបានវាយប្រហារទីស្នាក់ការប៉ូលិសនៅតំបន់ Zadibal ក្នុងទីក្រុង Srinagar។

បើតាមសាក្សីបាននិយាយថា ប៉ូលិសដែលគេបានបាញសម្លាប់នោះ បានដេកដួលនៅលើដងផ្លូវមួយ ស្ថិតនៅក្នុងអាងទឹកប្រឡាក់សុទ្ធតែឈាម។ ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយ ដែលបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងក្រុង Srinagar ។

បន្ទាប់ពីការវាយប្រហារនេះ ក្រុមប៉ូលិសបានប្រញាប់ទៅកន្លែងជាក់ស្តែងនៅក្នុងការដេញតាមចាប់ជនល្មើសមកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ទោះយ៉ាងណារបាយការណ៍បានឱ្យដឹងថាពួកសកម្មប្រយុទ្ធបានគេចខ្លួនដោយសុវត្ថិភាព។
រហូតមកទល់ពេលនេះគ្មានក្រុមសកម្មប្រយុទ្ធណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

សង្គ្រាមទ័ពព្រៃមួយត្រូវបានបន្តរវាងពួកសកម្មប្រយុទ្ធនិងប៉ូលិសឥណ្ឌាឈរជើងនៅក្នុងតំបន់នោះ តាំងពីឆ្នាំ១៩៨៩ ទោះយ៉ាងណា ប៉ូលិសឥណ្ឌាយឺតពេក ក្នុងការទទួលការបណ្តុះបណ្តាលហ្វឹកហាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធទាំងនោះ។ ការបាញ់ដាក់គ្នារវាងភាគីទាំងពីរប្រព្រឹត្តទៅម្តងម្កាលនៅទូទាំងតំបន់។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ពួកសកម្មប្រយុទ្ធប្រាំនាក់និងទាហានសេះម្នាក់បានស្លាប់នៅក្នុងការបាញ់ដាក់គ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ចលាចលនោះ។
តំបន់កាស្មៀរ ជាតំបន់ដែលបានបែងចែករវាងប្រទេសឥណ្ឌានិងប៉ាគីស្ថានត្រូវបានអះអាងថាជាទឹកដីរៀងៗខ្លួន។ ចាប់តាំងពីទទួលឯករាជ្យភាពរបស់ខ្លួនពីប្រទេសអង់គ្លេស ហើយ ប្រទេសទាំងពីរ បានវាយប្រយុទ្ធគ្នាចំនួនបីលើកមកហើយ នៅក្នុងតំបន់កាស្មៀរនេះ៕

133259552_13974360734141n

 

មតិយោបល់