ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច ថៃមួយក្រុមប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ដោយចោទថា រំលោភលើពិធីការការទូត

ថៃ: មុននេះបន្តិច នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ ថៃមួយក្រុមបានប្រមូលផ្តុំគ្នា នៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងបាងកក បានអំពាវនាវឱ្យប្រធានសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រើនរំលឹកឡើងវិញចំពោះឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសថៃ លោក Glyn Davies ដែលពួកគេនិយាយថា បានរំលោភលើពិធីការការទូតរបស់ថៃ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុងបាងកក បានរងការរិះគន់បញ្ហារសើបនៅក្នុងប្រទេសថៃ រួមទាំងលូកដៃកិច្ចការផ្ទៃក្នុងនយោបាយថៃ និងពីបទថាបានប្រមាថព្រះចេស្តា (ប្រមាថស្តេចថៃ)។

ករណីរបស់លោក Davies ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុងបាងកក ត្រូវបានប្រជាពលថៃប្រមូលផ្តុំគ្នាមួយក្រុម ដើម្បីឲ្យប្រធានាធិបតីអាមេរិក ដែលកំពុងមានវត្តមាននៅក្នុងទឹកដីវៀតណាម ឲ្យជួយរកយុត្តិធម៌ដល់ពួកគេ ផងដែរ៕

AP_83473219352

មតិយោបល់