ព័ត៌មានជាតិ

អ៊ូយ! ក្មេងប្រុសម្នាក់យកក្បាលគ្រាប់ប្រភេទ៦០mm ទៅបោកនឹងគល់ឈើផ្ទុះដាច់កជើងនិងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរបំផុត!

បាត់ដំបង: ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើងបន្ទាប់ពីក្មេងប្រុសម្នាក់ បានយកក្បាលគ្រាប់ប្រភេទ៦០mm ទៅបោកនឹងគល់ឈើ បណ្តាលឲ្យផ្ទុះដាច់កជើងម្ខាង និងរបួសផ្ទៃមុខ និងគ្រាប់ភ្នែកយ៉ាងធ្ងន់ធ្ងរបំផុត ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកសំឡូត ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើនេះមានឈ្មោះ ម៉ៃ សាម៉េត ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅចំណុចខាងលើ ហើយ ក្រោយពេលកើតហេតុហើយនោះ ក្រុមការងាររបស់អង្គភាពស៊ីម៉ាក់ដែលនៅជិតចំណុចកើតហេតុ បានដឹកជនរងគ្រោះទៅតាមផ្លូវភូមិអក្សរតេ ស្រុកសំឡូតដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ដំបង ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រយត្ន័ចំពោះកូនៗ ខ្លាចក្រែងកើតមានឧបទេវហេតុដូចករណីខាងលើនេះ៕

មតិយោបល់