ថ្មីៗនេះអ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា ខ្ទឹមសមានប្រសិទ្ធភាពខ្លាំងបំផុតសម្រាប់គ្រប់គ្រងសម្ពាធឈាម។ មិនតែប៉ុណ្ណោះ វាត្រូវបានគេទទួលស្គាល់ជាឱសថធម្មជាតិសម្រាប់កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដែលបណ្តោលឲ្យកើតជំងឺបេះដូង និងព្យាបាលជំងឺមហារីកផងដែរ។
ខ្ទឹមស មានផ្ទុកសារធាតុ Allicin ដែលអាចកាត់បន្ថយជាតិខ្លាញ់នៅតាមជញ្ជាំងសរសៃឈាមអាក់ទែរ ការពារមិនឲ្យសរសៃឈាមឈប់កន្ត្រាក់ និងការកើនឡើងនៃសម្ពាធឈាម។ នេះហើយជាមូលហេតុដែលក្រុមគ្រូពេទ្យបានណែនាំថា ខ្ទឹមស ជាធាតុផ្សំដ៏ល្អបំផុតសម្រាប់សុខភាពបេះដូង និងសរសៃឈាម។
ការទទួលទានខ្ទឹមឆៅ គឺល្អប្រសើរខ្លាំងបំផុតសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកចម្អិនដោយប្រើសីតុណ្ហភាពខ្ពស់ពេក វានឹងបាត់បង់គុណភាព។
តើមួយថ្ងៃគួរតែញ៉ាំខ្ទឹមសប៉ុន្មានទើបអាចគ្រប់គ្រងសម្ពាធឈាមបាន?
ប្រសិនបើអ្នកចង់គ្រប់គ្រង ឬបង្ការសម្ពាធឈាមឡើងខ្ពស់ សូមញ៉ាំមួយថ្ងៃប្រហែលជា១ក្រាម។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងតែប្រើប្រាស់ថ្នាំបន្ថយសម្ពាធឈាម សូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវជាមុនសិន៕
ប្រភពៈ naturalmedicinebox
មតិយោបល់