កណ្តាលៈ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជន២នាក់បណ្តោះអាសន្នពីបទ ប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀនស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្សយ័ទាំង២នាក់ ដែលត្រូវបានលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្ន នោះទី១មានឈ្មោះ ឌឹម ប្រុស ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ស្នាក់នៅៗភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល និងទី២ឈ្មោះជឿន ណារឿន ហៅអូន ភេទប្រុស ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅៗភូមិឃុំជាមួយគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ១៤ មុខធនាគាអម្រិត ក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល សមត្ថកិច្ចប៉ុស្តិ៍និងជំនាញស្រុកបានធ្វើការឃាត់ខ្លួនបានជនសង្សយ័ចំនួន២នាក់ ដកហូតបានវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច និងកាបូបដៃពណ៌សូកូឡា មានឆ្នូតក្រហមចំនួន១ ផងដែរ៕
មតិយោបល់