ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៧និង៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវរថភ្លើងសង្កត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈិត ថារី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន ក្រាមសថ្លា២៣កញ្ចបតូច(សង្ស័យគ្រឿងញៀន) កាបូបតូច១ ថង់សម្រាប់ច្រកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រឿងញៀនអាវុធហត្ថក្រុងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់