ព័ត៌មានជាតិ

គ្រាន់តែមើលមុខសោះ! ផ្ទុះហិង្សាវាយគ្នាដេរ៦ថ្នេរ

ភ្នំពេញ: ភ្នាក់ងារ បានរាយការណ៍មកថា មុននេះបន្តិច មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីរថយន្តកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2J-7669 បានបើកវ៉ាក់អើគ្នា ជាមួយម៉ូតូឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV-0579 ហើយម្ចាស់រថយន្តស៊ីផ្លេ ហើយម្ចាស់ម៉ូតូងាកមើលមុខ តែត្រូវបានរថយន្តថា មុខឌឺដងក៏បង្កជាហិង្សាវាយម្ចាស់ម៉ូតូបែកក្បាលដេរអស់៦ថ្នេរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់