ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! រន្ទះបាញ់គោប្រជាពលរដ្ឋងាប់៥ក្បាលក្នុងពេលមេឃភ្លៀង

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួចបានប្រាប់ Post Newsថា មានបាតុភូតធម្មជាតិរន្ទះបាញ់គោប្រជាពលរដ្ឋងាប់អស់៥ក្បាល ក្នុងពេលមេឃកំពុងភ្លៀង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច វាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា គោដែលត្រូវរន្ទះបាញ់ងាប់ទាំងនោះ ជាគោរបស់ឈ្មោះ ទី១ឈ្មោះ ថៃ ជា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិអំពៅ ឃុំអូរ គោ១ក្បាល ទី២ឈ្មោះ យុន ផន ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិអំពៅ ឃុំអូរ គោ៣ក្បាល និងទី៣ ឈ្មោះ អំ វ៉ឹត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអំពៅ ឃុំអូរ គោ ១ក្បាល។

ក្រោយពេលកើតហេតុ ម្ចាស់គោទាំងនោះបានទៅយកគោមកលក់ គ្រាន់បានប្រាក់ខ្លះទៅទិញគោថ្មីមកចិញ្ចឹមបន្ត៕

មតិយោបល់