ព័ត៌មានជាតិ

ចិន បាញ់​បង្ហោះ​ផ្កាយ រណប​ត្រួតពិនិត្យ គ្រោះធម្មជាតិ ទៅកាន់​ដង​តារា​វិថី ដោយ​ជោគជ័យ​​​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា ឆ្នាំ​២០១៤​។​រដ្ឋាភិបាល​កុម្មុនិស្តិ​ចិន បាន​បាញ់​បង្ហោះ ផ្កាយរណប​ត្រួតពិនិត្យ​គ្រោះធម្មជាតិ ទៅកាន់​ដង​តារា​វិថី ដោយ​ជោគជ័យ​។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ​បានឲ្យ​ដឹង​ផង​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​មុននេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានរៀបចំ និង​បាញ់​បង្ហោះ​ផ្កាយរណប​ថ្មី​មួយ​ទៅកាន់​ដង​តារា​វិថី ដោយ​ជោគជ័យ​ដូច​អ្វី ដែល​ក្រុម​អ្នក​បច្ចេក ទេស​បាន​គ្រោងទុក​។ ផ្កាយរណប​ថ្មី ឈ្មោះថា Yaogan XX បំពាក់​ដោយ​គ្រាប់​រ៉ុក្កែត Long March 4C បាន​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​បង្ហោះ​ផ្កាយរណប​ខេត្ត​ជូ​ក្វាន ភាគ​ពាយព្យ ស្ថិតនៅ​តំបន់​វាល​ខ្សាច់​មួយ នៃ​ប្រទេស​ចិន​។

​ផ្កាយរណប​ដែល​បាន​បាញ់​បង្ហោះ​នេះ ត្រូវបាន​ក្រុម​អ្នកបច្ចេកទេស​អះអាងថា វា​ជា​ប្រភេទ​ផ្កាយរណប​មួយ ដែល​អាច​ធ្វើ​ការត្រួតពិនិត្យ​អំពី​ស្ថានភាព នៃ​គ្រោះ​ធម្មជាតិ និង​បញ្ជូន​ព័ត៌មាន ដោយ​បាន​ផ្តិត​យក​រូបភាព នៃ​ភពផែនដី​មក​ដល់​មជ្ឈមណ្ឌល​យើង​បាន​រហ័ស​។ សូមបញ្ជាក់​ថា នេះ​ជា​ការបាញ់​បង្ហោះ​ផ្កាយរណប របស់​អ្នកវិទ្យាសាស្ត្រ​ចិន​លើក​ទី ១៩០​ហើយ​៕​
Yaogan XX

មតិយោបល់